តម្រូវការរបស់មាន់តាមអាយុ


#នេះជាតំរូវការប្រូតេអីុន ដែលមាន់ត្រូវការតាមអាយុ

👉មាន់អាយុពី ១ថ្ងៃ ដល់ ២១ ថ្ងៃ ត្រូវការប្រូតេអីុនចន្លោះពី ២១% - ២២% និងត្រូវការថាមពលកំដៅ ប្រេងឆា ឬខ្លាញ់ក្នុងចំណីយ៉ាងតិច ២%
👉មាន់អាយុពី ២១ថ្ងៃ ដល់ទំងន់កន្លះគីឡូ ត្រូវការប្រូតេអីុនចន្លោះពី ១៩% - ២០%
👉មាន់អាយុពី ទំងន់កន្លះគីឡូ ដល់លក់ ត្រូវការប្រូតេអីុនចន្លោះពី ១៧% - ១៨%
👉មេបាមាន់ត្រៀមទុកពូជ ត្រូវការប្រូតេអីុនចន្លោះពី ១៥% - ១៦%
👉មេមាន់កំពុងពង ត្រូវការប្រូតេអីុនចន្លោះពី ១៧% - ១៨% និងត្រូវការជាតិរ៉ែ កាល់ស្យូម និងផូស័រចន្លោះពី ៣% - ៥%

ហើយតួនាទីចាំបាច់របស់ប្រូតេអីុន សំរាប់បង្កើតការលូតលាស់ប្រចាំថ្ងៃ បង្កើតសាច់ដុំ ទ្រទ្រង់រាងកាយ។ កង្វះនៃប្រូតេអ៊ីន ធ្វើឱ្យសត្វមានការធំធាត់យឺត ដោយសារសាច់ដុំមិនអាចលូតលាស់  ដែលធ្វើឱ្យកូនមាន់ មាន់ធំមានការលូតលាស់យឺត ឬមិនងាយធំ ជាពិសេសគុណភាពសាច់មិនល្អ ឬមិនឆ្ងាញ់។ ក្រៅពីប្រូតេអីុន មាន់ក៏ត្រូវការបន្ថែមទៀតដែររួមមាន
1- ថាមពលមានតួនាទី ចាំបាច់សំរាប់ជួយអោយសត្វមានចលនា មានសកម្មភាព និងទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។ ករណីកង្វះថាមពលសត្វនឹងប្រើខ្លាញ់បំរុងរបស់វា និងធ្វើឱ្យវា

- ស្រក់ទំងន់
- គ្មានកំលាំង 
- មិនសូវមានចលនា 
- ស្លេកស្លាំង 
- ហេវហត់ 
- ជាពិសេសជាហេតុនាំអោយសត្វទ្រុឌទ្រោម
 សុខភាព ងាយនឹងឆ្លងជំងឺផ្សេងៗ

2- សារធាតុរ៉ែមានតួនាទីចាំបាច់ សំរាប់ទ្រទ្រង់ឆ្អឹង ការបង្កើតកំណើត និងតុល្យាភាពរបស់នៅរបស់សត្វ។  ករណីកង្វះសារធាតុរ៉ែ ដែលមានជាតិកាល់ស្យូម គឺធ្វើឱ្យឆ្អឹងសត្វក្មេងមិនលូតលាស់ ឬសំបកស៊ុត ស្តើង និងចំពោះសត្វផើមខ្វះទឹកដោះ ដែលជាហេតុធ្វើឱ្យកូនខ្វះទឹកដោះ កូនខ្សោយ។ 
កង្វះជាតិ​​​​     ផូស័រ ធ្វើឱ្យសាច់ដុំខ្សោយ និងការបង្កកំណើតទាប។ ចំពោះ   កង្វះជាតិដែក ធ្វើឱ្យសត្វស្លេកស្លាំង ឬ ទន់ជើង។
***វីតាមីន មានតួនាទីចាំបាច់សំរាប់បង្កើត និងជំនួយសុខភាពសត្វ ស្បែក រោមសត្វ និងការបន្តពូជ។ វីតាមីន មានវីតាមអា ដេ អឺ កា បេ សេ ជាដើម កង្វះវីតាមីន សត្វនឹងលូតលាស់យឺត សុខភាពមិនល្អ រោមដុះមិនស្អាត ជាដើម!

@រក្សាសិទ្ធិ រស់ ឆាំងគី

រៀនដើម្បីធ្វើស្រែ
បង្ហាញ ប្រអប់សារ មតិ