ករណីសង្ស័យថាមាន់មានជំងឺ


🐓(ករណីសង្ស័យផ្ទុះជំងឺឆ្លង) កិច្ចការចាំបាច់ត្រូវធ្វើបន្ទាន់!
🔺និតិវិធីដោះស្រាយ ទប់ស្កាត់ គឺត្រូវសំលាប់ចោលមាន់ដែលឈឺ ឬមានបញ្ហា ហើយការសំលាប់នេះ បងប្អូនត្រូវដុតចោល ឬកប់ដោយបាចកំបោរសសំលាប់មេរោគ ដើម្បីជៀសវាងការផ្ទុះជំងឺសារជាថ្មី។ 
🔺ប្រការគួរជៀសវាង កុំបោះចោលពាសវាលពាសកាលសាកសពមាន់ ឬការចែកចាយមាន់ងាប់ទៅអ្នកជិតខាង ឬអ្នកផ្សេង។
 🔺ត្រូវបាញ់ថ្នាំសំលាប់មេរោគទាំងក្នុងទ្រុង និងក្រៅទ្រុង ជាពិសេសកន្លែងផ្ទុកលាមក ហើយត្រូវរឹងបន្តឹង ឬហាមការចេញចូលកសិដ្ឋាន ឬកន្លែងចិញ្ចឹម ជៀសវាងការចំលងមេរោគពីខាងក្រៅ។ ការបាញ់ថ្នាំសំលាប់មេរោគនេះ ត្រូវធ្វើជាប្រចាំ និងច្បាស់លាស់ត្រឹមត្រូវ។
⚠️ ហើយកន្លែងដែលបងប្អូនជៀសវាង កុំទៅទស្សនា ឬទៅរួមមាន 
 ➖កន្លែងពិឃាតមសត្វ 
 ➖កន្លែងលក់មាន់តាមផ្សារ 
 ➖កន្លែងផ្ទុះជំងឺ
 🔺សំរាប់មាន់មិនទាន់ឈឺ ត្រូវបន្តប្រើថ្នាំ អុកសីុតេត្រា ឬអាម៉ុកសីុលីន ដើម្បីតាមដានអាការ:មាន់ និងបង្អាក់សកម្មភាពមេរោគក្នុងក្នុងមាន់ បើសិនវាមានផ្ទុក
@រក្សាសិទ្ធិ រស់ ឆាំងគី
បង្ហាញ ប្រអប់សារ មតិ