ជំងឺផ្តាសាយផ្លូវដង្ហើមរបស់មាន់


សមាសធាតុដែលកបនឹងជំងឺផ្តាសាយ ផ្លូវដង្ហើម!

1- Doxycycline ដែលជួយសំរួល និងព្យាបាលសត្វមានបញ្ហាផ្លូវដង្ហើម ឬផ្តាសាយ
2- Tylosin ជាសមាធាតុ ជួយព្យាបាលសត្វមានបញ្ហារាក ដែលធម្មតានៅពេលមានបញ្ហាផ្តាសាយ សត្វតែងតែរាក ជាពិសេសបក្សី ហើយពេលខ្លះថ្នាំមួយចំនួន មិនមានសមាធាតុ Tylosin តែមានសមាសធាតុ Colistin ក៏ជាថ្នាំជំនាញរាកដែរ
3- Bromhexine ដែលជាសមាសធាតុកើតស្លេះ ដែលជាទូទៅសត្វមានបញ្ហាផ្លូវដង្ហើម ឬផ្តាសាយ តែងតែមានបញ្ហាស្លេះជាប្រចាំ។

សំរាប់ការព្យាបាលបញ្ហាផ្តាសាយ ឬផ្លូវដង្ហើម បើគ្រាន់តែមានសមាសធាតុប៉ុណ្ណឹង មិនទាន់គ្រប់គ្រាន់ទេ ដូច្នេះបងប្អូនបូកថ្នាំ Para + Dexamethasone  សំរាប់បញ្ចុះកំដៅ និងប្រឆាំងការរលាក បន្ថែមទៀតកាន់តែល្អ ដើម្បីអោយប្រសិទ្ធភាពព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាចុងក្រោយសំរាប់ការដាស់តឿន គឺក្រៅពីការប្រើថ្នាំ បងប្អូនត្រូវធ្វើរឿងបីសំខាន់
1- ត្រូវធានាថាសត្វ បានផឹកទឹកថ្នាំនឹង បើមិនបានផឹក ស្មើរនឹងមិនបានប្រើ
2- ត្រូវបន្តថែទាំ និងគ្រប់គ្រងសុខភាពសត្វអោយបានមាំមួន ជាពិសេសសំណើម និងខ្យល់ត្រជាក់
3- បន្តតាមដានសុខភាពសត្វ អោយបានទៀងទាត់ និងជាប្រចាំ ដើម្បីកំណត់សុខភាពសត្វ និងប្រសិទ្ធភាពថ្នាំងទាំងមុន និងក្រោយពេលប្រើ

@រស់ ឆាំងគី

បង្ហាញ ប្រអប់សារ មតិ