ដំណាំស្រូវ
ដំណាំស្រូវនូវភពផ្កាយ
ប្រព័ន្ធផលិតស្រូវអាចមានលក្ខណះខុសប្លែកគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។ ដូចនេះគេអាចចែកប្រព័ន្ធផលិតស្រូវដូចតទៅ ៖
ស្រូវវស្សា ៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភា ដល់ខែតុលា។ ទំហំដីប្រែប្រួលទៅតាមដង់ស៊ីតេប្រជាជនគឺ ១ហិចតានៅខេត្តកំពង់ស្ពឺ និងតិចជាង៥ហិចតានៅខេត្តបាត់ដំបង រីឯទិន្នផលក៏ប្រែប្រួលទៅតាមតំបន់ដែរ។ ខេត្តដែលផ្ដល់ស្រូវច្រើនជាងគេគឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃវែង និងស្វាយរៀង។
ស្រូវប្រាំង ៖ គេធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូល នៅរដូវទឹកស្រក។ ខេត្តដែលធ្វើស្រូវប្រាំងសំខាន់ៗមាន តាកែវ ព្រៃវែង និង កណ្ដាល។ ស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ជាងស្រូវវស្សា តែទាមទារឲ្យមានការថែទាំជាប្រចាំ។
ស្រូវឡើងទឹក ៖ តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជុំវិញបឹងទន្លេសាប និងកំហូងនានាតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ។ ស្រូវឡើងទឹកអាចធន់នឹងកំពស់ទឹក ២ម ទៅ ៥ម។ ស្រូវឡើងទឹកបានផ្ដល់ទិន្នផលខ្ពស់ដូចស្រូវប្រាំងដែរ។ ស្រូវឡើងទឹកជាប្រភពស្រូវធ្ងន់ដែលរយៈពេលដាំដុះពី ៨ ទៅ៩ខែទើបអាចប្រមូលផលបាន។
រៀនដើម្បីធ្វើស្រែ ដោយ ចិត្តដែក