មូលហេតុតែមាន់មិនសូវសម្បូរស្ពែម


🐓មូលហេតុដែលបាមាន់ មិនសំបូរស្ពែម ឬទឹកស្ពែមតិច
🔺 អាយុរបស់បាមាន់នៅក្មេងពេក ដែលជាទូទៅបាមាន់ពេញដែលយកស្ពែមបាន នៅអាយុ ចន្លោះពី 7-8ខែ
🔺ចំនួនការយកស្ពែមញឹកញាប់ពេកក្នុងមួយសប្តាហ៍ ពោលចំនួនយកស្ពែមល្អបំផុតសំរាប់បាមួយក្បាល 2 ដងក្នុងមួយសប្តាហ៍
🔺ចំណីអាហារ ឬចំណីមាន់ប្រចាំថ្ងៃមិនសូវល្អ ខ្វះសារធាតុចិញ្ចឹម ប្រូតេអីុន ថាមពល ជាពិសេសសារធាតុរ៉ែ និងវីតាមីន ADE
🔺 សុខភាពបាមាន់ ពេលយកស្ពែមមិនល្អ មាន់ឈឺ ឬក្តៅខ្លួន ដែលជាហេតុពេលយកស្ពែមទៅ បានចំនួនតិច
🔺ទំហំដងខ្លួន (តូច ឬធំ) និង បញ្ហាពូជ ក៏ជាបញ្ហាមានជះឥទ្ធិពលលើបរិមាណទឹកស្ពែម បានតិច ឬច្រើនផងដែរ
@រក្សាសិទ្ធិ រស់ ឆាំងគី
បង្ហាញ ប្រអប់សារ មតិ