មនុស្សខ្លះកើតមកមិនមែនជាគូនឹងគ្នា


មនុស្សខ្លះ កើតមកសម្រាប់ឱ្យយើងស្រឡាញ់ មនុស្សខ្លះទៀត កើតមកមានចិត្តស្រឡាញ់យើង ចំណែកឯមនុស្សខ្លះទៀត ចូលមកសាងទំនាក់ទំនងជាមួយយើងបានមួយរយៈ ក៏បែកគ្នាទៅ ហើយក៏មានមនុស្សខ្លះទៀត បានតស៊ូគ្រប់យ៉ាងជាមួយយើង ទ្រាំលំបាកជាមួយយើង ពុះពារក្នុងរឿងជាច្រើនជាមួយយើង តែចុងក្រោយ ក៏នៅតែបែកគ្នា ទាំងចិត្តមិនចង់។

អ្វីៗជាច្រើននៅលើលោកនេះ សុទ្ធតែបានកំណត់ចារមករួចជាស្រេចហើយ ក៏មានរឿងជាច្រើន ទោះយើងមិនចង់ឱ្យកើតឡើង ទោះយើងមិនចង់ជួបប្រទះ ឬប្រឈមមុខ ក៏នៅតែមិនអាចចៀសផុតបានដែរ អ្វីៗមានតែត្រៀមចិត្តទទួលយកការពិតតែប៉ុណ្ណោះ។

មិនចង់ជួបគង់តែជួប មិនចង់បែកបែរជាត្រូវបែក រឿងស្នេហាមិនអាចឋិតថេរ ព្រោះអារម្មណ៍ស្ថិតនៅលើចិត្ត ហើយអារម្មណ៍ក៏ផ្គួបផ្សំជាមួយនិស្ស័យនិងកម្មលិខិតផងដែរ ហេតុនេះអ្វីៗគង់ប្រួលប្រែទៅតាមពេលវេលាជានិច្ច៕

ស្នេហា & គ្រួសារ
_______________
រៀនដើម្បីធ្វើស្រែ 
បង្ហាញ ប្រអប់សារ មតិ