វិធីការពារកូនមាន់ពីជំងឺផ្សេងៗ


តំរូវការរបស់កូនមាន់ និងការថែទាំ ចាប់ពីអាយុ ១ថ្ងៃ រហូតដល់ ២១ថ្ងៃ

1- ត្រូវរៀបចំកំដៅ និងទ្រុងសំរាប់ស្អំកូនមាន់រហូតដល់អាយុ ២១ថ្ងៃ ដែលទ្រុងនោះមិនទូលាយពេក មិនចង្អៀតពេក
2- ត្រូវផ្តល់ចំណីអោយកូនមាន់ស៊ី ចំណីណាដែលល្អ ស៊ីមិនរាក មិនរួញកធ្លាក់ស្លាប់  ពីព្រោះចំណីខ្លះវានឹងធ្វើអោយកូនមាន់មានបញ្ហា
3- ត្រូវគ្រប់គ្រងក្លិនក្នុងទ្រុងអោយបានល្អ ជៀសវាងក្លិនឈួល ដែលនាំអោយកូនមានបញ្ហាផ្លូវដង្ហើម ហើយជាពិសេសខ្យល់ត្រជាក់ពីខាងក្រៅទ្រុង ក៏អាចធ្វើអោយកូនមាន់កើតបញ្ហាផ្តាសាយ ផ្លូវដង្ហើមដែរ
4- កើតបាន ពីរ ឬបី ថ្ងៃ ត្រូវលាយថ្នាំអាម៉ុក ឬអង់រ៉ូ ដើម្បីការពារជំងឺឪកាសនិយម និងបញ្ហារាក ហើយសំរាប់វីតាមីន អាចលាយមួយសប្តាហ៍ ៣ ឬ ៤ ថ្ងៃបាន ដើម្បីជំនួយសុខភាព និងការលូតលាស់
5- កម្មវិធីវ៉ាក់សាំង 
- អាយុ បាន ៥ថ្ងៃ ធ្វើវ៉ាក់សំាង ញ៉ូកាស
- អាយុបាន ១០ថ្ងៃ ធ្វើវ៉ាក់សាំង អុតមាន់
- អាយុបាន ១៥ថ្ងៃ ធ្វើវ៉ាក់សាំង ហ្គុំបូរ៉ូ

សូមសំរាប់ការគ្រប់គ្រងថែទាំសុខភាពមាន់ ម្ចាស់សត្វត្រូវត្រួតពិនិត្យសុខភាពអោយបានជាប្រចាំ និងទៀងទាត់ 
- ពេលយប់ពិនិត្យការដកដង្ហើម 
- ពេលព្រឹកពិនិត្យលាមកនៅកន្លែងដេក
- ពេលដាក់ចំណី ត្រូវពិនិត្យចលនាមាន់ស៊ី ឬមិនស៊ី
- បើពិនិត្យឃើញមាន ឬសង្ស័យ ត្រូវចាប់ចេញ ដើម្បីពិនិត្យបន្ថែម សំរាប់វិនិច្ឆ័យ ឈានទៅដល់ការព្យាបាលវា

##ក្នុងករណីកូនមាន់មានបញ្ហា 
- បើរាកធម្មតា ប្រើ Enrofloxacin ឬ Sulfa បើរាកឈាម រាកស្ករ អាចប្រើ Anticox ឬ Colistin+Amprolium
- ផ្តាសាយ ផ្លូវដង្ហើម អាចប្រើ Doxycycline+Para Bromhexine
- ករណីស្លេកស្លាំង Electrolyte  និង Vitamin B12

@រក្សាសិទ្ធ រស់ ឆាំងគី

រៀនដើម្បីធ្វើស្រែ
បង្ហាញ ប្រអប់សារ មតិ