ត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃដើម្បីឲ្យមាន់មានសុខភាពល្អ


កិច្ចការងារប្រចាំថ្ងៃ ត្រួតពិនិត្យ និងគ្រប់គ្រង ដែលបងប្អូនចិញ្ចឹមមាន់ អាចធ្វើបានដើម្បីធានាបានការគ្រប់គ្រងសុខភាពមាន់ និងគ្រប់គ្រងការផ្ទុះជំងឺ

1- ត្រួតពិនិត្យលាមកមាន់នៅពេលព្រឹកប្រលឹម នៅកន្លែងវាដេក ឬកំរាលវាដេក ដើម្បីធ្វើការកត់សំគាល់ថា លាមកមាន់មានព័ណ៌អ្វី មានបញ្ហារាក ឬធម្មតា?
2- បន្ទាប់មក ពិនិត្យមើលការសីុចំណី ចលនាមាន់ ថាតើមានមាន់មួយណា មិនសីុចំណី សំកុក ឬសុខភាពខុសប្លែកពីធម្មតា?
3-  ពេលថ្ងៃ ត្រូវចូល ពិនិត្យអាកប្បកិរិយារបស់មាន់ ជាពិសេសមាន់ដែលចិញ្ចឹមក្នុងទ្រុង ដើម្បីពិនិត្យថាតើ មាន់មានបញ្ហាស្ត្រេស ឬដង្ហក់ដែរឬទេ មួយទៀតយើងចង់ដឹងបន្ថែមថា មាន់មានស្លេះ ឬសំបោរដែរឬទេ?
4- ពេលល្ងាច ក្រោយពេលដាក់ចំណីម្តងទៀត ត្រូវពិនិត្យមើលចលនាម្តងទៀត ហើយបើមានករណីសង្ស័យលើមាន់ ត្រូវចាប់មាន់មកមើល ជាពិសេសចាប់មើលទ្រូងមាន់ និងកេរមាន់ ថាតើ ទ្រូងមាន់ធាត់ ឬស្គម ហើយកេរមាន់មាន ឬមាន់មិនមានកេរ?
5- ពេលយប់ ត្រូវទៅពិនិត្យម្តង ដោយការចាំស្តាប់ខាងក្រៅទ្រុងមាន់ ដើម្បីអោយដឹងថា ការដកដង្ហើមមាន់បែបម៉េចដែរ? បើក្អក អាចមកពីផ្លូវដង្ហើម មាន់កណ្តាស់ ឬដកដង្ហើមក្រឺត នោះ មាន់ផ្តាសាយហើយ។

បើបងប្អូនអាចអនុវត្តបានដូចនេះជាប្រចាំ នោះវានឹងជួយបងប្អូនបានច្រើនលើការចិញ្ចឹម ជាពិសេសជួយកាត់បន្ថយបានជាមួយអត្រាឈឺ និងងាប់បានច្រើន។

@រក្សាសិទ្ធ រស់ ឆាំងគី

......................

រៀនដើម្បីធ្វើស្រែ 
បង្ហាញ ប្រអប់សារ មតិ