ស្ទើរស្រលាញ់ស្ទើរស្អប់

 

បើអារម្មណ៍មិនទាន់ស្ងប់ជាមួយអ្នកចាស់ សូមកុំទាន់ចាប់ផ្ដើមជាមួយអ្នកថ្មី


កើតមកលើលោកនេះ ជួបស្នេហាហើយ ក៏មិនប្រាកដថាគ្រប់មនោសញ្ចេតនាទាំងអស់សុទ្ធតែមានរសជាតិផ្អែមនោះទេ។ ពេលខ្លះបេះដូងយើង ត្រូវឈឺចាប់ បៀមទុក្ខដោយសារមនុស្សម្នាក់ដែលលែងស្រលាញ់យើងទៀត។ គេឈានជើងចូលជីវិតយើង បន្សល់នូវការចងចាំជាច្រើន ហើយជ្រើសរើសចាកចេញទៅ នៅពេលដែលយើងមិនទាន់ដាច់ចិត្ត។

សូមកុំប្រញាប់ចាប់ផ្ដើមស្នេហាថ្មីណាមួយ នៅពេលចិត្តរបស់អ្នកនឹងអ្នកចាស់មិនទាន់បានស្ងប់ស្ងាត់ នៅពេលដែលបេះដូងនៅពុះកញ្ជ្រោល។ ប្រការនេះមិនត្រឹមតែធ្វើឲ្យអ្នករឹតតែហត់នឿយនោះទេ វាក៏ជាភាពអយុត្តិធម៌មួយសម្រាប់អ្នកមកក្រោយដូចគ្នា។ ការពិតទៅគ្មានអ្នកណាហាមប្រាមអ្នកមិនឲ្យស្រលាញ់ មិនឲ្យអ្នកមានសុភមង្គលនោះទេ គ្រាន់តែថា សូមអ្នកត្រលប់មករកមនោសញ្ចេតនាវិញ នៅពេលដែលបេះដូងអ្នកត្រៀមខ្លួនរួចរាល់ កុំឲ្យពិបាកទាំងសងខាង។

ពេលខ្លះដោយសារតែឈឺពេក នៅមិនដាច់អាល័យ យើងក៏ប្រញាប់ប្រញាល់ស្រវាចាប់ដៃមនុស្សថ្មីមួយទៀត ដោយសង្ឃឹមថានឹងអាចបំភ្លេចស្រមោលរបស់មនុស្សណាម្នាក់។ នោះគឺជាជម្រើសមួយដែលតែងតែខុស ព្រោះខ្លួនឯងក៏មិនមែនចង់បាន ហើយរឹតតែមិនស័ក្ដិសមនឹងមនុស្សដែលយកចិត្តមកស្រលាញ់យើងមែនទែនទៀត។ សួរថាគេបានធ្វើខុសអ្វីបានក្លាយជាមនុស្សជំនួសសម្រាប់យើងនោះ។

សូមកុំអាត្មានិយម ហើយគិតតែពីអារម្មណ៍របស់ខ្លួន ដោយត្រូវយកខ្លួនមកដាក់កន្លែងគេដែរ ព្រោះយើងចង់បានសុភមង្គល គេក៏ដូចគ្នា។ យើងធ្លាប់ស្រលាញ់ ធ្លាប់ឆ្លងកាត់ភាពល្វីងជូរចត់ហើយ ចឹងដឹងហើយថាវាពិបាកទ្រាំយ៉ាងណា។ កុំដោយសារអារម្មណ៍មួយឆាវ ហើយអូសគេចុះសមុទ្រទុក្ខយើង។ សូមចាំឲ្យបេះដូងបានស្អំមុខរបួសជាហើយ ចាប់យកគេក៏មិនយឺតដែរ៕


ចុចអាន៖  ស្ទើរស្រលាញ់ស្ទើរស្អប់ រសជាតិល្វីងបំផុតដែលអ្នកឲ្យ ចុងក្រោយខ្ញុំយំម្នាក់ឯង

ប្រភព ៖ Guu ប្រែសម្រួល ៖ Caramel


បង្ហាញ ប្រអប់សារ មតិ