ការយល់ដឹងពីការសាងសង់ទ្រុង និរៀបចំសំរាប់ទ្រុងមាន់សាច់!
#ទំហំទ្រុងដែលត្រូវធ្វើតាមអាយុមាន់
- ទ្រុងកូនមាន់ ពីកើត ដល់អាយុ ២១ថ្ងៃ មួយការ៉េដាក់បាន ច្រើនបំផុត ៨០ ក្បា
- ទ្រុងមានបឋម (ទ្រុងធ្នើរ) ពីអាយុ ២១ថ្ងៃ ដល់ទំងន់កន្លះគីឡូ មួយការ៉េដាក់បាន ២០ក្បាល ទៅ ៣០ ក្បាល
- ទ្រុងមាន់សាច់ពីទំងន់កន្លះគីឡូ ដល់លក់ ដាក់បានពី ៧ ក្បាល ទៅ ១០ ក្បាល
#ប្រភេទទ្រុងដែលត្រូវធ្វើ
1- ទ្រុងមាន់សាច់ដែលមានចាក់សាបនៅបាតទ្រុង និងមានក្រាលអង្កាម។ ការសាងសង់ទ្រុង និងរៀបចំបែបនេះ
- វាធ្វើអោយបងប្អូនងាយស្រួលកាបសំអាតរាល់ពេលដូរអង្កាម
- ទ្រុងស្ងួតស្អាតល្អ
- កាត់បន្ថយបញ្ហាក្លិនអាម៉ូញ៉ាក់ដែលកើតពីលាមកមាន់ ការកំពុបទឹកជាដើម
- កាត់បន្ថយអត្រាបានខ្ពស់
➡ តែវា ត្រូវចំណាយលុយច្រើនក្នុងការសាងសង់
2- ទ្រុងមាន់សាច់ដែលមិនមានចាក់សាបនៅបាតទ្រុង តែមានក្រាលអង្កាម។ ការសាងសង់ទ្រុង និងរៀបចំបែបនេះ វាធ្វើអោយ
- ទ្រុងមាន់ ងាយស្រួលសំអាត រាល់ពេលដូរអង្កាម
- កាត់បន្ថយបញ្ហាក្លិនអាម៉ូញ៉ាក់ដែលកើតពីលាមកមាន់ ការកំពុបទឹកជាដើម
- ល្អនឹងការធ្វើជីកំប៉ុស
- មិនចំណាយលុយច្រើនក្នុងការចាក់សាប
➡តែដោយសារមិនការចាក់សាបបាតទ្រុង នោះវាងាយនឹងធ្វើអោយអង្កាមសើម ដោយការបឺតសំណើមពីក្នុងដី
3- ទ្រុងមាន់សាច់ ដែលមិនមានទាំងចាក់សាប និងមិនក្រាលអង្កាម ទ្រុងបែបនេះ
- មិនចំណាយលុយច្រើនក្នុងការចាក់សាបបាតទ្រុង
- មិនចំណាយពេលដូរអង្កាម
➡តែទ្រុងបែបនេះ វាធ្វើអោយទ្រុងមាន់ងាយកង្វក់ និងមិនស្អាត មានសំើមខ្ពស់ និងសំបូរក្លិនអាម៉ូញ៉ាក់ ជាហេតុធ្វើមាន់ងាយរងជំងឺផ្លូវដង្ហើម និងការឆ្លងជំងឺផ្សេងៗ
ដូច្នេះការរៀបចំ ទ្រុងទាំងបីខាងលើនេះ បងប្អូនអាចពិចារណាជ្រើសរើសតាមការគួរ!
@រក្សាសិទ្ធិ រស់ ឆាំងគី