🗣តោះរៀនមើលពីសារធាតុថ្នាំព្យាបាលជំងឺមាន់ផ្តាសាយ និងផ្លូវដង្ហើមទាំងអស់គ្នា
🔺ដើម្បីបង្កើនសមត្ថភាពព្យាបាល និងដោះស្រាយបញ្ហាទាំងអស់នេះ អោយមានប្រសិទ្ធភាពខ្ពស់:
🔺តួយ៉ាងសារធាតុថ្នាំក្នុងសំបកកញ្ចប់នេះ ដែលមានសារធាតុចាំជាច្រើន តែដំបូងម្ចាស់សត្វ ត្រូវដឹងច្បាស់ថា តើមាន់មានអាការ:ផ្តាសាយ មានរោគសញ្ញាយ៉ាងដូចម្តេចខ្លះ
🔺មានផ្តាសាយ តែងតែមានរោគសញ្ញាដូចជា
➖បើស្ថានភាពមិនធ្ងន់ធ្ងន់ នោះមានអាចមានរោគសញ្ញារួមមាន ដង្ហើមលឺសូលេង កណ្តាស់ រាកស សំកុកជាដើម
➖ស្ថានភាពធ្ងន់ធ្ងន់ នោះមាន់អាចមានរោគសញ្ញារួមមាន ពិបាកដកដង្ហើម មានស្លេស ហៀរសំបោរ រាក ហើមមុខ ជាដើម។
➖បើមើលលើសំបកកញ្ចប់ថ្នាំនេះវិញ វាមានសារធាតុចាំបាច់ព្យាបាលមាន់ដូចជា:
➖Doxycycline 75 mg : វាមានតួនាទីចាំបាច់ព្យាបាល និងជំនួសសំរួលលើប្រព័ន្ធផ្លូវដង្ហើម
➖Tylosin Tartrate 75 mg : វាមានតួនាទីចាំបាច់ព្យាបាលបញ្ហាមាន់រាក
➖Sulfamethazine 100 mg : វាមានតួនាទីចាំបាច់ព្យាបាល និងជំនួសលើការប្រព័ន្ធរំលាយអាហារ (រាក) និងប្រព័ន្ធផ្លូវដង្ហើម
➖Bromhexine 1.5 mg : វាមានតួនាទីចាំបាច់ បំបាត់ស្លេស
🔺បើករណីមាន់ធ្ងន់ធ្ងន់ បងប្អនគ្រាន់ស្វែងរកសារធាតុថ្នាំដែលមានកំរិតខ្ពស់ជាងនេះ ដើម្បីបង្កើនការព្យាបាល។
➖ឪទាហរណ៍ បើថ្នាំប្រើរាល់ដងដូចខាងលើ Doxycycline មានកំហាប់ 75 mg បងប្អូនត្រូវប្តូរមកប្រើ 100mg ក៏បានឬ150 mg ក៏បានឬ200 mgក៏បាន៕
🔺ហើយសំរាប់សារធាតុផ្សេងទៀត ក៏ត្រូវមើលចឹងដែរ បើក្នុងករណីប្រើថ្នាំពីមុនលែងជា ឬគ្មានប្រសិទ្ធភាព
🔺សូមបញ្ជាក់ថា ដើម្បីអោយការព្យាបាលកាន់តែមានប្រសិទ្ធទ្វេដង ម្ចាស់សត្វ ត្រូវថែទាំ និងគ្រប់គ្រងសុខភាពមានអោយបាន ដោយមានបិទបាំងទ្រុងមានអោយជិតល្អ ពេលអាកាសធាតុភ្លៀង ឬត្រជាក់ ហើយត្រូវធានាមាន់បានផឹកទឹកថ្នាំដែលយើងបានដាក់អោយវា អស់ក្នុងរយ: 3 ទៅ 4 ម៉ោង។
@រក្សាសិទ្ធិ រស់ ឆាំងគី