ត្រួតពិនិត្យអាការមាន់ឈឺ


ការពិនិត្យអាការ:មាន់ឈឺ ឬងាប់ មិនមែនមើលត្រឹម អាការ:មាន់ សំកុក និងមិនសីុចំណី នោះទេ!

ការពិនិត្យមើល អាការ:ខាងលើ មានបងប្អូនជាច្រើន តែសួរមកកាន់ខ្ញុំ នៅពេលមាន់គាត់មាបញ្ហា តែអាការ:ប៉ុណ្ណឹង មិនគ្រប់គ្រាន់សំរាប់ការសន្និដ្ឋានកំណត់បុព្វហេតុមាន់ឈឺនោះទេ។

ដូច្នេះដើម្បីអោយការសន្និដ្ឋាន ពេញលេញគ្រប់គ្រាន់សំរាប់វិនិច្ឆ័យលើអាការ:មាន់ឈឺ បងប្អូនត្រូវដឹង និងបន្ថែមជាមួយនឹងការតាមដាន ក្រៅពីអន់ចំណី សំកុករួមមាន:

1- ពិនិត្យមើលលើក្បាល និងច្រមុះមាន់ថាតើ 👉 មានហូរសំបោរ 
👉 មានស្លេក 
👉 ហារមាត់ប្រឹងដកដង្ហើម កណ្តាស់ 
👉 ហើមក្បាល ឈឺភ្នែក ដំបៅមុខ ដែរឬទេ?
2- ពិនិត្យមើលលាមក ថាតើលាមកក្តៀន ឬរាក បើរាក តើវារាកព័ណអ្វី (រាកស រាកស្ករ ឬឈាម រាកខៀវ និងរាកជាប់គូថ) ជាពិសេសពេលវាជុះ ថាតើមានធ្លាក់បរាសិត មកជាមួយដែរឬទេ?
3- តើមានឈឺប៉ុន្មានថ្ងៃហើយ ហើយចាប់ចេញឈឺប៉ុន្មានក្បាលដែរ?
4- តើអាកាសធាតុ មួយរយ:ចុងក្រោយនេះ យ៉ាងណាដែរ? ពីព្រោះការដឹងពីអាកាសធាតុ ងាយស្រួលយើងសន្និដ្ឋានជំងឺ ដោយសារអាកាសធាតុ មានឥទ្ធិពលខ្លាំងលើសុខភាពមាន់ជាពិសេស។
5- តើការថែទាំ និងគ្រប់គ្រង កន្លែងចិញ្ចឹម យ៉ាងដូចម្តេចដែរ? ពីព្រោះការគ្រប់គ្រង និងថែទាំ មានឥទ្ធិពលជាងគេ ក្នុងការកំណត់ស្ថានភាពសុខភាព ថាតើមាន់សុខភាព ឬឈឺ? ហេតុអ្វីនិយាយដូច្នេះ ពីព្រោះការចាក់សាំងលើមាន់ អាចការពារមាន់មិនអោយឈឺត្រឹមតែ ៧០% ទេ ដូច្នេះបងប្អូនត្រូវចិត្តទុកដាក់អោយខ្លាំងលើការថែទាំ និងគ្រប់គ្រង អោយបានល្អ៕

@រក្សាសិទ្ធិ រស់ ឆាំងគី
បង្ហាញ ប្រអប់សារ មតិ