មូលហេតុដែលធ្វើឲ្យមាន់មានជំងឺ


🐓ហេតុអ្វី កូនមាន់ពិបាកញាស់ ឬកើតមកហើយខ្សោយៗ?
1- ការថែទាំ និងការគ្រប់គ្រងទូរភ្ញាស់
➖ការគ្រប់គ្រងសំណើម និងកំដៅមិនបានល្អ និងមិនសមស្រប៕ ជាទូទៅ នៅក្នុងទូរភ្ញាស់ ត្រូវកំដៅ ៣៧.៥ អង្សាសេ និងសំណើម ៦៥% តែនៅពេលកូនមាន់ជិតញាស់ អាយុបាន ១៨ ថ្ងៃ ក្រោយពេលដាក់រួច អ្នកភ្ញាស់ត្រូវចាំថា ត្រូវដំឡើងសំណើមឡើងដល់ ៧០% ហើយកំដៅអាច ៣៧ អង្សាសេបាហើយ។ ពីព្រោះក្នុងរយ:ពេលនេះ ពងវាត្រូវការសំណើមខ្ពស់ជាងធម្មតា ដើម្បីផ្តល់ភាពអោយកូនមាន់ក្នុងស៊ុត អាចបង្វែងខ្លួនចុះទំលុះសំបកស៊ុតបានងាយស្រួល។ ហើយបើកំដៅលើស ឬលើសខ្លាំង ទាំងក្នុងទូរភ្ញាស់ និងខាងក្រៅទូរភ្ញាស់ នោះស៊ុតមាន់នឹងខាស់ ស្អិតជាប់កូនមាន់នឹងសំបកស៊ុត។
➖ការមិនបានសម្អាត និងបាញ់សំលាប់មេរោគ ក្នុងទូរភ្ញាស់ ជាពេលអស់ពងមាន់ម្តងៗ ដែលជាហេតុធ្វើអោយខាងក្នុងភ្ញាស់មានក្លិនមិនល្អ ខ្វះអុកសីុសែន និងងាយនឹងចំលងមេរោគបានយ៉ាងងាយដល់កូនមាន់ពេលភ្ញាស់ចេញមក។ ដូច្នេះកូនមាន់កើតមកភ្លាម សុខភាពធម្មតា តែពីរបីថ្ងៃក្រោយមក កូនមាន់បែបជាមានសភាពខ្សោយ គ្មានកំលាំង និងឈឺច្រើន
២- ចំណីគ្មានគុណភាព 
➖ជាទូទៅអ្នកចិញ្ចឹមមាន់ស្រែតែងតែ មិនសូវគិតដល់ចំណីមេបា ដែលមានគុណភាព ហើយពួកគេតែងតែផ្តល់ចំណីដល់មេបា នូវចំណីមិនល្អដែលគេគិតថាប្រើទៅចំណេញដូចជា ស្រូវបណ្តុះ ពោត កន្ទក់ ជាដើម។ ការផ្តល់ចំណីតទាំងអស់នេះ វាមិនខុសទេ តែសំរាប់វាមិនគ្រប់តាមតំរូវការរបស់វា។
➖ចំណីមេមាន់ដែលល្អ ត្រូវមានប្រូតេអីុន ១៨% ហើយចំណីមេបា ត្រូវមានប្រូតេអីុន ១៦% ហើយត្រូវមានសារធាតុថាមពល និងសារធាតុរ៉ែគ្រប់គ្រាន់ដូចជា កាល់ស្យូម និងផូស័រ ជាចាំបាច់។
➖ក្រៅពីនេះ ម្ចាស់សត្វត្រូវផ្តល់សារធាតុបន្ថែមក្នុងចំណី និងក្នុងទឹក ដើម្បីពង្រឹងសុខភាពវា ដូចជា
➖ក្នុងចំណីអាចលាយប្រេមិចបក្សីពង ឬវីតាមីន អាដេអឺ
➖ក្នុងទឹកប្រើថ្នាំជំនួយ និងបង្កើនភាពសាុំ និងលាងជាតិក្នុងថ្លើម ដូចជា Heparol 
➖នៅពេលលោកអ្នកផ្តល់ចំណីគ្រប់គ្រាន់តាមតំរូវការរបស់វា នោះបាមាន់នឹងអចផលិតស្ពែម ឬមេជីវិត ដែលមានសុខភាពល្អ និងខ្លាំង ហើយមេមាន់នឹងភាពខ្លាំងផងដែលក្នុងការបង្កកំណើត។
៣- បញ្ហាគុណភាពទូរភ្ញាស់កូនមាន់
➖ជាទូទៅ ការលក់ទូរភ្ញាស់មានភាពប្រជែងគ្នា និងមានអ្នកធ្វើទូរភ្ញាស់ច្រើន។ ដច្នេះគុណភាពទូរភ្ញាស់វា ក៏មិនដូចគ្នាដែរ។ ហើយម្យ៉ាងទៀត អ្នកទិញតែងតែចង់បានទូរភ្ញាស់ថោកៗ ដូច្នេះដើម្បីបានទូរភ្ញាស់តំលៃថោកៗ គេបានដំឡើងទូរភ្ញាស់ដោយការបំពាក់សំភារ:មិនល្អ គ្មានគុណភាព៕ ម្យ៉ាងទៀត ការដំឡើងខ្លះ ខ្វះបទពិសោធន៍ មិនត្រូវតាមបច្ចេកទេស ទាំងនេះហើយ ដែលជាហេតុធ្វើអោយទូរភ្ញាស់ គ្មានគុណភាព (ការគ្រប់គ្រងសំណើម កំដ និងអុកសីុសែនក្នុងទូរភ្ញាស់) ហើយនាំអោយប៉ះខ្លាំងលើការញាស់របស់កូនមាន់។
៤- បញ្ហាមេបា
➖អាយុមេបាចាស់ ក៏ជាបុព្វហេតុធ្វើអោយកូនមាន់ខ្សោយផងដែរ ដោយសារតែលទ្ធភាពបង្កកំណើតថយចុះខ្លាំង
➖មេបាជាន់ឈាម ក៏ជាដើមចម ធ្វើអោយកូនមាន់កើតមកខ្សោយៗ គ្មានកំលាំងដែរ ជាពិសេសកូនមាន់ឈឺច្រើន ដោយសារមានភាពសុាំចុះទាប
➖ការបង្កាត់ ក៏ជារឿងសំខាន់ដែរ ជាទូទៅ បាមាន់ ដែលបង្កាត់ល្អក្នុងមួយអាចបង្កាត់តែពីរដងទេ ក្នុងមួយសប្តាហ៍ ប៉ុន្តែសួរទៅវិញថា តើលោកអ្នកគ្រប់គ្រងការបង្កាត់នេះបាននៅ? ហើយនៅពេលបង្កាត់ ដែលល្អ គឺស្ពែមមាន់ ត្រូវតែមានគុពភាព (ខាប់ មិនរាវ) មេបាមាន់មាន់សុខភាពល្អ មិនឈឺ។
៥- ការគ្រប់គ្រងបរិយាកាសខាងក្រៅទូរ និងក្នុងទូរមិនបាន ដោយសារអាកាសធាតុប្រែប្រួល។
➖ជាទូទៅ បញ្ហាច្រើនកើតលើបញ្ហាត្រង់ចំណុចនេះ គឺតែងតែកើតមាននៅពេលអាកាសធាតុឡើងកំដៅ ដូច្នេះអ្នកភ្ញាស់ចាប់អារម្មណ៍តែ កំដៅ និងសំណើមខាងក្នុងទូរ តែមិនសូវចាប់អារម្មណ៍សំពោធពីខាងក្រៅទេ។ ទាំងនេះហើយ វាតែងតែធ្វើអោយ ពងខូចច្រើន ដោយការខាស់ ស្អិតជាប់សំបកពង ជាក់ស្តែង ថ្មីៗនេះ កាលខែក្តៅកើតមានបញ្ហានេះច្រើនណាស់។
@រក្សាសិទ្ធ រស់ ឆាំងគី
បង្ហាញ ប្រអប់សារ មតិ