បញ្ហាផ្លូវដង្ហើមរបស់មាន់


🐓បញ្ហាជំងឺផ្លូវដង្ហើមមាន់
🔺បុព្វហេតុបង្កជំងឺ
1- បរិយាកាសមិនល្អ បរិស្ថានមិនស្អាត 
➖ជាទូទៅ បើបងប្អូនអ្នកចិញ្ចឹម មានការគ្រប់គ្រងមិនបានល្អ និងថែទាំមិនបានល្អ នោះមាន់នឹងកើតមានបញ្ហាទាំងនេះ។
➖ជាក់ស្តែង បញ្ហាបរិយាកាស ឬបរិស្ថាន មិនល្អនេះ វាកើតចេញពីសំអាតលាមក និងការដូរអង្កាមមិនបានទៀងទាត់ ឬទុកអោយក្លិនក្នុងទ្រុងមានក្លិនឈួល។
➖មួយទៀតមកពីការសាងសង់ទ្រុង មិនត្រូវតាមតំរូវការរបស់មាន់ ដោយទ្រុង និងក្នុងទ្រុងមិនមានខ្យល់អុកសីុសែន គ្រប់គ្រាន់ ទ្រុងតូច តែមានដាក់ច្រើន ក៏ជាបុព្វហេតុ ធ្វើអោយមាន់មានបញ្ហា ផ្លូវដង្ហើមនេះដែរ។
2- ពពួកផ្សិត មីកូប្លាស្មា
➖ពពួកផ្សិត មីកូប្លាស្មា នេះ វាកើតចេញពីវត្ថុធាតុដែលត្រូវទឹក សើម ហើយទុកយូរមិនដូរ ជាហេតុធ្វើអោយដុះផ្សិតពុល ដូចជាពោតជាប់ក្បាលស្នូល ពោតសើមដុះផ្សិត ចំណីផ្អូម កន្លែងចិញ្ចឹមមិនស្អាត។
 🔺រោគសញ្ញា
 ➖មាន់ពិបាកដកដង្ហើម
 ➖ដកដង្ហើមលឺសូរក្រឺតៗ
 ➖មានការរលាកផ្លូវដង្ហើមបំពង់ខ្យល់ និងសួត
 🔺ការទប់ស្កាត់ ការពារ និងព្យាបាល
 ➖បើកើតពីបរិយាកាសមិនល្អ មានក្លិន បងប្អូនត្រូវបង្កើនការត្រួតពិនិត្យ អោយបានខ្លាំងជាងមុន លើបញ្ហាក្លិន ដោយត្រូវអង្កាម ឬបំបាត់ជាបន្ទាន់ ដោយកុំបណ្តោយទុកយូរអោយសោះ និងត្រូវដោះស្រាយអោយបរិយាកាសក្នុងទ្រុងមានខ្យល់អុកសីុសែនគ្រប់គ្រាន់ សំរាប់ក្នុងទ្រុង។
 ➖សំរាប់ការព្យាបាល បងប្អូនប្រើថ្នាំ Tylodox និង Lincomycin ហើយបើខ្សោយខ្លាំងអាចលាយវីតាមីនបាន
 ➖បើកើតឡើងពីពពួកផ្សិត បងប្អូនដាច់ខាតត្រូវត្រួតពិនិត្យអោយបានម៉ត់ចត់ លើចំណី កន្លែងរស់នៅសើម អង្កាមសើម ដើម្បីជៀសវាង ពពួកផ្សិតពុលទាំងនោះ។
 ➖ការព្យាបាល កុំប្រើថ្នាំអាម៉ុកអី វាមិនសូវមានប្រសិទ្ធភាពទេ ដូច្នេះបងប្អូន អាចប្រើ Tylodox និង Lincomycin
បង្ហាញ ប្រអប់សារ មតិ