បញ្ហាមាន់មិនសូវពង


🐓ហេតុអ្វីបានជាមេមាន់គាត់ពងតិច និងអាក់ពង?
🔺សំរាប់ចិញ្ចឹមមាន់ ជាពិសេសមេមាន់យកពងភ្ញាស់ មុននឹងសន្និដ្ឋានថា មេមាន់បងប្អូនពងតិច ឬច្រើន បងប្អូនត្រូវធ្វើកំណត់ចំណុចមួយចំនួនដូចខាងក្រោម:
១- កត្តាចំណី 
🔺បើមាន់បងប្អូន ត្រូវបានផ្តល់ចំណីប្រចាំមិនល្អ គ្មានគុណភាព នោះវានឹងជះឥទ្ធិពលខ្លាំងលើផលិតកម្មផលិតពងប្រចាំថ្ងៃ៕ ចំណីមេមាន់ពង ដែលល្អ គឺជាចំណីដែលមានប្រូតេអីុន ១៨% និងងាយរំលាយ ជាពិសេសក្នុងចំណីមានលាយសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន សារធាតុរ៉ែ កាល់ស្យូម ផូស័រ និងសារធាតុជំនួយកន្សោមពង។
🔺ការផ្តល់ចំណីដែលមានគុណភាពល្អ វាមិនមែនផ្តល់ផលប្រយោជន៍ដល់មេមាន់ផ្ទាល់នោះទេ តែវាបានជួយដល់កូនមាន់ដែលបានកើតមក មានសុខភាពល្អ និងរឹងមាំថែមទៀតផង។
២- កត្តាអាយុមេមាន់
🔺បើគ្រាន់តែអាយុមេមាន់ពង យើងមិនដឹងច្បាស់នោះ នោះបងប្អូននឹងពិបាកក្នងការចិញ្ចឹមហើយ។ ជាដំបូង បងប្អូនត្រូវដឹងថា មេមាន់ពេញវ័យពង នៅអាយុ ៥ ទៅ ៦ ខែ ហើយពីនេះទៅ អាយុមេមាន់ ដែលត្រូវទុកសំរាប់យកពងភ្ញាស់ មានរយ:ពេល ១៨ ខែ៕ បើដល់អាយុកំណត់ខាងលើ ទោះមេមាន់នៅតែពងច្រើនយ៉ាងណាក៏ដោយ ត្រូវតែដូរចេញ។ ដូច្នេះបញ្ហា មេមាន់ពងតិច នោះបើវាដល់អាយុវា អត្រាពងនឹងធ្លាក់ចុះ ហើយជាទូទៅ ការអក់ពង វាជារឿងធម្មតានៅពេលវាពងអស់ ក្នងមួយវគ្គៗរបស់វា។
🔺សរុបជារួមការដឹងពីអាយុទាំងអស់នេះ វាអាចជួយអោយបងប្អូនបានច្រើនលើការគ្រប់គ្រងមេមាន់ អត្រាពង ជាពិសេសការផ្លាស់ប្តូរមេមាន់ថ្មីៗ៕
៣- ការថែទាំ
🔺សំរាប់ការថែទាំ ក៏ជាបុព្វហេតុចំបង ដែលធ្វើអោយអត្រាពងមាន់ធ្លាក់ចុះដែរ។ ហេតុបានជាចឹង? ជាក់ស្តែង មេមាន់មានសុខភាពល្អ នោះវានឹងអាចផលិតស៊ុតបានច្រើន តែបើមេមាន់មានបញ្ហាសុខភាពមិនល្អ នោះវានឹងជះឥទ្ធិពលលើការផលិតពង ឬអាក់ពង។ 
🔺សំរាប់ការថែទាំ ដែលបងប្អូនត្រូវធ្វើចំបងមានដូចជា ទី១ ការផ្តល់កន្លែងរស់អោយបានសមស្របតាមតំរូវការរបស់មេមាន់ ជាពិសេសបង្កបរិយាយកាសរស់នៅល្អ។ ទី២ ផ្តល់សារធាតុជំនួយដល់មេមាន់ដូចជាថ្នាំជំនួយកន្សោមពង (Heparol plus) ឬ ពពួកប្រូប៊ីយ៉ូទិក។ ទី៣ ការពារ និងគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ពីវាក៏អាចមានឥទ្ធិពលប៉ះពាល់ជាមួយនឹងផលិតកម្មផលិតពងផងដរ។
បង្ហាញ ប្រអប់សារ មតិ